ក្រុមជម្រើសជាតិសាំបាប្រេស៊ីលបានដកឈ្មោះខ្សែបម្រើ-ប្រយុទ្ធស្លាបរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Antony ក្រោយពីរូបគេទទួលរងការចោតប្រកាន់ថាបានរំលោភបំពានលើរាងកាយដោយអតីតមិត្តស្រីរបស់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៏នេះ។ឆ្លើយតបនិងបញ្ហានេះផងដែរសហព័ន្ធបាល់ទាត់ប្រេស៊ីលបានលើកឡើងថាៈអតីត កីឡាករAjax វ័យ២៣ ឆ្នាំត្រូវបានដក ចេញមុន​ពេលការ​ពិតនិងបង្ហាញជាសាធារណៈក្រោយពីមានការស៊ើបអង្កេតច្បាស់លាស់ដោយមន្រ្តីជំនាញ ។ព្រម​ជាមួយ​គ្នានេះ​ផងដែរប៉ូលីសនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល និង Manchester កំពុងស៊ើបអង្កេតជុំវិញការចោតប្រកាន់នេះ ខណៈសាមីខ្លួនបានបដិសេធ។Antony បានសរសេរ​ឆ្លើយ​តបនៅ​លើបណ្តាញសង្គមយ៉ាងដូច្នេះថាៈ ការចោទប្រកាន់នេះមិនពិតទេ ហើយភស្តុតាង​ដែល​មានស្រាប់ និង​កំពុងស្វែងរកផ្សេងទៀត ហើយខ្ញុំជឿជាក់ថាការស៊ើបអង្កេតរបស់ប៉ូលីសដែលកំពុងបន្តនឹងបង្ហាញការពិត​អំពីភាពគ្មាន​កំហុស​របស់ខ្ញុំ​។

គួរបញ្ជាក់ថានៅក្នុងពាក្យបណ្តឹងបានសរសេរថា Antony ត្រូវបានអតីតមិត្តស្រីរបស់ខ្លួនគឺនាង Gabriela Cavallin បានប្រើអំពើហិង្សាវាយ លើក្បាលរនាងនៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែងនាទីក្រុង Manchester កាលពីថ្ងៃទី ១៥ ខែមករាកន្លងទៅដែលធ្វើឱ្យនាង រងរបួស ក្បាល​ហើយបានទទួលការព្យាបាលពីវេជ្ជបណ្ឌិត។ នាង Cavallin បានបន្ថែមថាៈAntony មិនត្រឹមតែវាយប្រហាលើក្បាលនោះទេថែមទាំងបាន ប្រើកណ្តាប់ដៃដាល់ចំដើមទ្រូងបណ្តាលឱ្យខូចខាតសុដន់របស់នាងដែលផ្សំឡើងពីសារជាតិស៊ីលីខូន ដូច្នេះត្រូវទាមទារឱ្យធ្វើការវះកាត់កែសម្ជស្ស ឡើងវិញផងដែរ។អាចជារឿងមួយថ្មីទីពីរបន្ទាប់ខ្សែប្រយុទ្ធ Mason Greenwood ត្រូវបានក្លឹបបញ្ចប់កិច្ចសន្យាដោយព្រមព្រៀងគ្នា ទៅវិញទៅមក​បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរយៈពេលប្រាំមួយខែលើការចោទប្រកាន់ប្រឆាំងនឹង Greenwood លើការប្រើអំពើហិង្សានិងការរំលោភ សេពសន្ធវៈ​លើមិត្តស្រីដែលបានកើតឡើងក្នុងខែកុម្ភៈកន្លងទៅ។ បច្ចុប្បន្នកីឡាករវ័យ ២១ ឆ្នាំរូបនេះត្រូវបានក្លឹប Getafe របស់អេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើង​ពេញមួយរដូវកាលកាលពីសប្តាហ៍មុន។

អវត្តមានរបស់ Antony ត្រូវបានប្តូរជំនួសមកវិញដោយខ្សែប្រយុទ្ធ Gabriel Jesus របស់ក្រុមកាំភ្លើងធំ Arsenal សម្រាប់ការប្រកួតជម្រុះ World Cup២០២៦ ខាងមុខរបស់ក្រុមជើងឯក World Cup ៥សម័យប្រេស៊ីលជាមួយនឹងក្រុម បូលីវី និងប៉េរូ។
ប្រភព៖ Cambosports