យោងតាមប្រភពសារព័ត៌មានអេស្ប៉ាញ Mundo Deportivo បានឱ្យដឹងថា ខ្សែការពារឆ្នើម Sergio Ramos បានច្រានចោលសំណើចំនួន ១១លានអឺរ៉ូក្នុងមួយឆ្នាំ ពីក្រុម Galatasaray របស់ទួរគី ហើយថែមទាំងបានបដិសេធការផ្តល់ជូន ២០លានអឺរ៉ូក្នុងមួយឆ្នាំ ពីសំណាក់ក្លឹប Al Ittihad របស់អារ៉ាប៊ីសាអូឌីត។

ទោះបីជាមានការផ្តល់ជូនទឹកប្រាក់ដ៏ច្រើនពីក្លឹបធំៗដល់រូបគាត់(Ramos)ក្តី ក៏គាត់នៅតែសម្រេចចិត្តវិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ដោយសម្រេចចិត្តចូលរួមជាមួយនឹងក្រុម Sevilla ដោយអាចរកចំណូលក្នុង១ឆ្នាំប្រមាណជា ១លានអឺរ៉ូ ហើយក៏ដើម្បីមានឱកាសបន្តលេងនៅក្នុងព្រឹត្តិការណ៍ UEFA Champions League ផងដែរ៕

ប្រភព៖ Cambosports