ខ្សែបម្រើជម្រើសជាតិអង់គ្លេស និងជាអតីតប្រធានក្រុមរបស់ហង្សក្រហម Liverpool គឺកីឡាករ Jordan Henderson និយាយថា «គាត់ពិតជាឈឺចាប់ណាស់ បន្ទាប់ពីរងការរិះគន់ចំពោះការចូលរួមជាមួយ Al-Ettifaq»។
Henderson បានប្រាប់ Athletic បន្ថែមថា៖
«ចេតនារបស់ខ្ញុំមិនដែលធ្វើបាបនរណាម្នាក់ទេ»។«បំណងរបស់ខ្ញុំតែងតែជួយបុព្វហេតុ និងសហគមន៍»។
«អ្វីដែលខ្ញុំអាចនិយាយបានគឺខ្ញុំសុំទោស ខ្ញុំសុំទោសដែលខ្ញុំបានធ្វើឱ្យពួកគេមានអារម្មណ៍ខឹងសម្បាបែបនេះ»។ «ប៉ុន្តែខ្ញុំមិនបានផ្លាស់ប្តូរសារជាតិជាមនុស្សនោះទេ»។
«វាធ្វើឱ្យខ្ញុំឈឺចាប់ និងខ្វាយខ្វល់ ហើយខ្ញុំក៏មានគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំដែរ ដូចអ្នករាល់គ្នាដែរ»៕