សែប្រយុទ្ធស្លាប Lionel Messi បច្ចុប្បន្នមានអង្គរក្សផ្ទាល់ខ្លួនមានឈ្មោះពេញថា Yassine Cheuko ថ្មីៗនេះបាន​ទាក់ទាញ​ការចាប់អារម្មណ៍ពីអ្នកគាំទ្រជាមួយនឹងវត្តមានរបស់គេកំលុងពេលដែលវីរបុសអាហ្សង់ទីនមានវត្តមានលេងនៅលើទីលានរាល់​ការប្រកួតអោយក្លឹប Inter Miami ។ Cheuko មានដើមកំណើតនៅរដ្ឋ California បច្ចុប្បន្នមានវ័យ៣៤ឆ្នាំ និង​កំពស់១.៧៧ ព្រមទាំងទំងន់៨៥គីឡូក្រាម រូបនេះមានទំនួលខុសត្រូវការពារសុវត្ថិភាពម្ចាស់ពានបាល់មាស ៧សម័យ​ជាពិសេសទាំងនៅក្រៅទីលានផងដែរអតីតទាហានអាមេរិករូបនេះដែលធ្លាប់បម្រើការងារក្នុងវិស័យយោធានៅក្នុងសង្គ្រាមនាប្រទេសអាហ្គានីស្ថាន និង អ៊ីរ៉ាក់មានប្រាក់ចំណូល ៣លានដុល្លា​ក្នុង​មួយ​ឆ្នាំស្មើនិង២៥០០០០ដុល្លាក្នុងមួយខែ និង មានន័យថាប្រាក់ចំណូល​នេះគឺស្មើប្រាក់ចំណូលប្រចាំឆ្នាំរបស់កីឡាករបាល់ទាត់អាជីពមួយ ចំនួនផងដែរ។

LOS ANGELES, CALIFORNIA – SEPTEMBER 03: (R) Yassine Chueko, bodyguard of Lionel Messi #10 of Inter Miami CF, pulls a fan, who ran onto the pitch, away from Messi in the second half during a match between Inter Miami CF and Los Angeles Football Club at BMO Stadium on September 03, 2023 in Los Angeles, California. Harry How/Getty Images/AFP (Photo by Harry How / GETTY IMAGES NORTH AMERICA / Getty Images via AFP)


មិនត្រឹមតែមានកាយសម្បទាម៉ាំមួននោះទេ Cheuko មានជំនាញក្បាច់គុនតេក្វាន់ដូ ប្រដាល់ក្នុងទ្រុងដែក និងប្រដាល់​សកល​&សេរីផងដែរ។ អាចនិយាយបានថារៀងរាល់សកម្មភាពរបស់ Cheuko បានបង្ហាញថា​រូបគេបាន​បង្ហាញខ្លួន​ទៀងទាត់ និងភ្នែករំពៃបំផុតដើម្បីការពារពីការឈ្លានពានចូលទីលាន រឺ ក៏ប្រិយមិត្តជាFan គាំទ្រដែល​ព្យាយាមចូលទៅជិត Lionel Messi ព្រមទាំងកាតព្វកិច្ចការពារភរិយានាង Antonela Roccuzzo និងកូនៗទាំង៣មានដូចជាៈ Thiago, Mateo និង Ciro ផងដែរ។ជាក់ស្តែងកាលពីពេលថ្មីៗនេះហ្វេនពាក់អាវអតីតក្លឹប Barcelona បានព្យាយាមចូលទៅជិត Messi កំលុងពេលប្រកួត Inter Miami ផ្តួល Los Angeles FC ក្នុងលទ្ធផល ៣ទល់និង១កាលពីព្រឹកថ្ងៃចន្ទក៏ត្រូវបានCheuko ចាប់គ្រៀកជាប់តែម្តងពន្ទាប់ពីរូបគេព្យាយាមចូលទៅចាប់អោប Legend ក្លឹប Barcelona រូបនេះ។

ប្រភព៖ Cambosports