ខ្សែប្រយុទ្ធស្លាបក្លឹប Everton កីឡាករ Demarai Gray កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ ដើម្បីចូលរួមជាមួយក្រុម Al-Ettifaq របស់ Saudi Arabia Pro League។ Gray អាយុ ២៧ឆ្នាំហាក់បីដូចជារិះគន់អ្នកចាត់ការទូទៅលោក Sean Dyche នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការផ្លាស់ប្តូរបរាជ័យទៅក្រុម Fulham។
Grey មិនទាន់បានលេងឱ្យ Everton នៅរដូវកាលនេះទេ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្រុម Besiktas របស់ប្រទេសទួរគី។
កីឡាករសញ្ជាតិហ្សាម៉ាអ៊ីករូបនេះ បានស៊ុតបញ្ចូលទីបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ៦៧ប្រកួតនៅ Premier League ចាប់តាំងពីបានមកដល់ Goodison ក្នុងឆ្នាំ ២០២១ បន្ទាប់ពីមានពេលខ្លីជាមួយ Bayer Leverkusen ហើយបានចំណាយពេល ៦រដូវកាលនៅ Leicester City ។
Gray បានសរសេរនៅលើ Instagram របស់ខ្លួនកាលពីថ្ងៃអាទិត្យថា «អ្នកគាំទ្រ Everton តែងតែអស្ចារ្យជាមួយខ្ញុំ ប៉ុន្តែវាពិបាកណាស់ក្នុងការលេងសម្រាប់អ្នកដែលមិនបង្ហាញការគោរពចំពោះយើង»។
Everton boss Sean Dyche responds to Demarai Gray’s ‘respect’ comment | The Independent
ក្លឹប Al-Ettifaq ត្រូវបានគ្រប់គ្រងដោយអតីតប្រធានក្រុម Liverpool លោក Steven Gerrard ហើយរហូតមកដល់ពេលនេះបានចុះហត្ថលេខាលើខ្សែបម្រើអង់គ្លេស Jordan Henderson អតីតខ្សែបម្រើ Liverpool កីឡាករ Georginio Wijnaldum ខ្សែការពារស្កុតឡែន Jack Hendry និងអតីតខ្សែប្រយុទ្ធ Lyon Moussa Dembele ។ គួរជម្រាបផងដែរថា លោក Dyche បានឆ្លើយតបចំពោះការផ្ទេរ Grey ថាកំពុងពិភាក្សាកម្រិតខ្ពស់លើលទ្ធភាពនៃការផ្ទេរនេះ ដែលអាចនឹងនៅមុនថ្ងៃបិទបញ្ចប់ដោះដូរកីឡាករ៕
ខ្សែប្រយុទ្ធស្លាប Everton ម្នាក់កំពុងពិភាក្សានូវលទ្ធភាពនៃផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត
អត្ថបទទាក់ទង