ពានរង្វាន់បាល់មាស (Ballon d’Or) គឺជាពានរង្វាន់សម្រាប់កីឡាករលេងល្អប្រចាំឆ្នាំដែលត្រូវបានរៀបចំនិងផ្តល់ដោយ ទស្សនាវដ្តី France Football ដែលត្រូវបានផ្តល់រង្វាន់ដល់កីឡាករល្អបំផុតរបស់ពិភពលោកលោករៀងរាល់រដូវកាល នីមួយៗបានបញ្ចប់។គិតត្រឹមថ្ងៃទី ៧កញ្ញានេះ ទស្សនាវដ្តីបារាំង បានសម្រេចចិត្តបញ្ចេញបញ្ជីឈ្មោះសម្រាំងដោយ ជ្រើសរើសយកកីឡាករ ៣០ នាក់ដំបូងដើម្បីបន្តជាបេក្ខភាពដណ្តើម ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ។ មានន័យថាដំណាក់កាលចុងក្រោយ៣០នាក់នេះគឺត្រូវឆ្លងកាត់ការបោះឆ្នោតប្រកាសលទ្ធផលវគ្គផ្តាច់ព្រ័ត្រគឺជាអ្នកកាសែតតំណាងអោយជម្រើសជាតិតែ១ប្រទេសប៉ុណ្ណោះដែលមានសិទ្ធិបោះឆ្នោតដើម្បីជ្រើសរើសកីឡាករទាំង៥រូបចុងក្រោយ ។ មានន័យថាការវាយតម្លៃអ្នកទទួលបានប្រាំមួយពិន្ទុឱ្យពួកគេសម្រាប់ចំណាត់ថ្នាក់ទីមួយ, បួនសម្រាប់ទីពីរ, បីសម្រាប់ទីបី, ពីរសម្រាប់ទីបួននិងមួយសម្រាប់ទីប្រាំ។ បន្ទាប់មកពិន្ទុទាំងនេះត្រូវបានបូកសរុបដើម្បីកំណត់ការវាយតម្លៃចុងក្រោយ។Karim Benzema គឺជាអ្នកឈ្នះពាន ចុងក្រោយគេ ខណៈកំពូលខ្សែប្រយុទ្ធ Lionel Messi ជាកំពូលខ្សែប្រយុទ្ធដែល ឈ្នះ ពានច្រើនបំផុត៧ដង បន្ទាប់មកគឺ Cristiano Ronaldo ដែលធ្លាប់ឈ្នះពានរង្វាន់នេះប្រាំដង ហើយសម្រាប់បេក្ខភាពទាំង ៣០រូបនេះ ខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ក្រុម Man.City គឺជាបេក្ខភាពដែលមានភាគរយខុពស់ក្នុងការឈ្នះពាន កិត្តិយសផ្ទាល់ខ្លួនដ៏អស្ចារ្យ ក្រោយជួយអោយ Man.City លើកពាន៣/១រដូវកាល ខណៈ រៀមច្បង Messi នៅតែជា បេក្ខភាព នាំមុខ ក្រោយជួយអោយ អាហ្សង់ទីនលើកពាន World Cup ជាលើកទីបី។