ក្លឹប Al-Ettifaq គ្រោងនឹងចាប់ផ្តើមការដេញថ្លៃ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Jadon Sancho ក្នុងលក្ខខណ្ឌខ្ចីជើង។ ខ្សែបម្រើស្លាបអង់គ្លេសត្រូវបានបណ្តេញចេញពីក្រុមបិសាចក្រហម Manchester United ដោយគ្រូបង្វឹកលោក Erik ten Hag បានរិះគន់ជាសាធារណៈនូវអាកប្បកិរិយារបស់ Sancho ចំពោះការហ្វឹកហាត់ បន្ទាប់ពីការបរាជ័យក្នុងលទ្ធផល ៣:១ ជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីចុងសប្តាហ៍មុន។

លោក Steven Gerrard សង្ឃឹមថាការចាប់ផ្តើមថ្មីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតអាចល្បួង Sancho ឱ្យចាកចេញពី Old Trafford យ៉ាងហោចណាស់ក្នុងលក្ខខណ្ឌខ្ចីជើង ហើយបានបើកការពិភាក្សាលើកិច្ចព្រមព្រៀងដែលនឹងនាំកីឡាករវ័យ២៣ឆ្នាំទៅកាន់លីគអារ៉ាប៊ីសាអូឌីត។ Al-Ettifaq នឹងបើកចំហរក្នុងការរួមបញ្ចូលជម្រើសទិញនៅក្នុងកិច្ចព្រមព្រៀង ប៉ុន្តែដោយសារទីផ្សារអារ៉ាប៊ីសាអូឌីតបិទក្នុងរយៈពេលតិចជាង ១២ម៉ោង ដែលធ្វើឲ្យការចរចារនឹងយល់ព្រមលើកិច្ចសន្យាខ្ចីជើងសិន៕