ប្រធានក្រុមសំាបាប្រេស៊ីល Neymar បានលើកឡើងថាលីគបាល់ទាត់ប្រទេសសអារ៉ាប៊ីសាអូឌីត កំពុងមានសន្ទុះខ្លាំងជាងលីគ កំពូលបារាំងLigue-១ រួចបាត់ទៅហើយ។ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះបានផ្ទេរទៅកាន់Al-Hilal ពី Paris St-Germain ក្នុង ខែសីហា ក្នុងតម្លៃប្រមាណ ៧៧.៥ លានផោន បូករួមផលប្រយោជន៏ផ្សេងទៀត ខណៈ Al-Hilal បានចំណាយ ប្រាក់ ចំណាយច្រើនជាង ៧០០លានផោននាំយកកីឡាករបរទេសមករួមក្រុម។អតីតខ្សែប្រយុទ្ធ Santos និង Barcelona បាន លើកឡើងថាៈ ខ្ញុំមិនភ្ញាក់ផ្អើលទេប្រសិនលីកអារ៉ាប៊ីសាអូឌីតល្អជាងបារាំង។ ខ្ញុំចង់ឈ្នះពានរង្វាន់ ជាមួយAl-Hilal ព្រោះយើងស្រេកឃ្លានជ័យជំនះ។
គួរកត់សម្គាល់ថាការចំណាយរបស់ក្លឹបនៅលីកកំពូលអារ៉ាប៊ីសាអូឌីតនៅរដូវក្តៅនេះបានជាប់នៅលំដាប់ទីពីរបន្ទាប់ពី Premier League ខណៈពួកគេ បានចំណាយប្រាក់តិជាង១៦០០លានផោននាំយកកីឡាករមកពីបរទេសនេះបើយោង តាមតួលេខពីស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA បានបញ្ជាក់ ។Neymar បានជួយ PSG ឈ្នះជើងឯក Ligue-១ ចំនួនប្រាំដង ទោះបីជាពេលវេលា៦ឆ្នាំបានញាំញីដោយសាររបួសកជើងបន្ទាប់ពីផ្ទេរពី Barcelona ក្នុងតម្លៃកំណត់ត្រាកំនត់ត្រា ២០០លានផោនមកកាន់ទឹកដី Parc Des Princes ក្នុងឆ្នាំ ២០១៧។
គួរបញ្ជាក់ថា Neymar នៅឡើយចូលលេងសម្រាប់ក្លឹបថ្មីបានព្រោះតែនៅព្យាបាលរបួសក៏ជើងនៅឡើយទោះបីជាមាន ឈ្មោះសម្រាប់ការប្រកួតជម្រុះ World CUp ជាមួយ បូលិវីនៅថ្ងៃទី ៨កញ្ញាកន្លងទៅក៏ដោយ។
ប្រភព៖ Cambosports