ការប្រកួតដំបូងរបស់ Neymar Jr ជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងរយៈពេល ៦ខែ ហើយនេះគឺជាការធ្លាក់ចុះនៃបច្ចេកទេសលេងរបស់គាត់ ប៉ុន្តែគាត់បានបំបែកកំណត់ត្រាគ្រាប់បាល់របស់ Pelé ដោយ Neymar មានគ្រាប់បាល់សរុប ៧៩គ្រាប់ រីឯវីរបុរសប្រេស៊ីល Pelé មានគ្រាប់បាល់សរុប ៧៧គ្រាប់។ គួរជម្រាបផងដែរថា Brazil បានយកឈ្នះក្រុម Bolivia ក្នុងលទ្ធផល ៥ទល់នឹង១ កាលពីយប់មិញនេះ ខណៈ Neymar ស៊ុតបាន២គ្រាប់ម្នាក់​ឯង បើទោះបីជាគតា់ស៊ុតបាល់ពិន័យប៉េណាល់ទីមិនចូលក្តី៕