ខ្សែបម្រើ Kevin De Bruyne សុខចិត្តនៅបន្តលេងនៅក្លឹប Manchester City ដោយបដិសេធសំណើក្លឹបជាច្រើននៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano ។
ក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីតជាច្រើនបានមកទាក់ទងចង់បានកីឡាករនេះពី Man City ក្រោយការប្រកួត UEFA Champions League ត្រូវបានបញ្ចប់កាលពីរដូវកាលឆ្នាំ២០២២/២៣កន្លងទៅនេះ។
ប៉ុន្តែ De Bruyne បានបញ្ជាក់ចម្លើយច្បាស់លាស់ ដោយធ្វើបដិសេធព្រោះគេពេញចិត្ត និងខិតខំប្រកួតប្រជែងយកពានជាច្រើនទៀតមកឲ្យ Man City ។
កីឡាករអង់គ្លេសខាងលើនេះនៅមានកុងត្រាជាមួយ Man City រហូតដល់ឆ្នាំ២០២៥ ដោយគេជាកីឡាករស្នូលមួយរូបរបស់ក្លឹបនេះ៕
ប្រភព៖ Cambosports