អតីតប្រធានក្រុមបិសាចក្រហម Manchester United កីឡាករ Harry Maguire បានស្តីបន្ទោសចំពោះការអវត្តមានខ្សែបម្រើសញ្ជាតិស្កុតឡែន Scott McTominay ដែលខកខានមិនបានចូលលេងនៅក្នុងការប្រកួតជាមួយ Arsenal សូម្បីតែ Jadon Sancho ក៏មិនមានវត្តមានដែរ។ គួរជម្រាបថា Maguire មិនពេញចិត្តនូវការសម្រេចចិត្តរបស់លោក Ten Hag ដែលអះអាងថា វាជាយុទ្ធសាស្រ្តសម្រាប់ក្រុម។

ខ្សែបម្រើរូបនេះលេងឲ្យក្លឹបបានតែ៩នាទីប៉ុណ្ណោះនៅ Premier League ២០២៣/២៤ បន្ទាប់ពីការបរាជ័យក្រោមស្នាដៃរបស់ក្រុមកាំភ្លើងធំ Arsenal នូវលទ្ធផល ៣ទល់នឹង១៕
ប្រភព៖ Cambosports