ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristaino Ronaldo ជាអ្នកឈ្នះ Ballon d’Or ប្រាំសម័យកាល និងមានកំណត់ត្រាខុសៗគ្នាជាច្រើនសឹងតែរាប់មិនចង់អស់។ រំលឹកផងថា Ronaldo បានបដិសេធមិនប្តូរអាវជាមួយកីឡាករ Roma ដោយសារតែបញ្ហាគំរាមមួយកាលពីអំឡុងឆ្នាំ ២០០៧។ ងាកទៅឆ្នាំ ២០១៨ ដែលខ្សែប្រយុទ្ធឆ្នើម Ronaldo បាននិយាយប្រាប់ Daily Express ថា៖

«ខ្ញុំបានទទួលការគំរាមកំហែងពីសំណាក់កីឡាករ Roma មួយចំនួនធំ នៅក្នុងអំឡុងនៃប្រកួតនៅ Old Trafford»។
«នៅពេលពួកយើង(Man Utd) បាននាំមុខពួកគេ ៦ទល់នឹង០ គេបានគំរាមខ្ញុំឲ្យឈប់ញាក់(Dribbling)ម្តងហើយបន្តទៀត»។
«នេះជាហេតុដែលខ្ញុំមិនដូរអាវជាមួយកីឡាករណាទាំងអស់របស់ក្រុម Roma»៕