ខ្សែបម្រើចំណូលថ្មីរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona កីឡាករ Ilkay Gundogan ទំនងជាត្រូវអវត្តមានរយៈពេលយូរក្រោយត្រូវបានបង្ខំចិត្តប្តូរចេញភ្លាមៗ អំឡុងការប្រកួតរវាងក្រុមជម្រើសជាតិអាល្លីម៉ង់ទល់នឹងក្រុម បារាំង ដែលអាល្លីម៉ង់ បានយកឈ្នះដល់លទ្ធផល ២-១ ក្រោយរូបគេទទួលរងរបួសសរសៃពួរ។ Gundugan ត្រូវបានប្តូរចេញវិញក្រោយរូបគេលេងទើបបាន២៥នាទី ខណៈរូបគេត្រូវបានគេប្រទះឃើញថា សម្រក់ទឹកភ្នែកអំឡុងការដើរចេញពីទីលានផងដែរ៕