​ទីបំផុតខ្សែបម្រើស្លាបរបស់បិសាចក្រហម Man Utd Jadon កីឡាករ Sancho ត្រូវបានក្លឹបតម្រូវ​អោយធ្វើការ​ហ្វឹកហាត់​ជម្រើសទីពីរ បន្ទាប់ពីក្រុមឈុតធំដំបូងពោលគឺត្រូវធ្វើបែបនេះ​រហូតដល់បញ្ហារបស់គេជាមួយអ្នកចាត់ការ Erik ten Hag ត្រូវបានដោះស្រាយរួចរាល់ តាមវិន័យនិងបញ្ញាត្តិក្រុម។

គួរបញ្ជាក់ថាវិវាទក្នុងក្រុមរវាងគ្រូនិងសិស្សបានកើតមានឡើងក្រោយពីលោក Ten Hag មិនបានដាក់អោយកីឡាករ អន្តរជាតិអង់គ្លេស រូបនេះចូលលេងពេលចាញ់ Arsenal កាលពីដើមខែ ក្រោមហេតុផលថាអតីតយុវជនថ្នាលក្រុមមេឃខៀវ Man.city ហ្វឹកហាត់មិនទាន់ ដល់កម្រិតស្តង់ដាដែលរូបលោកចង់បាននៅឡើយ ។ ទោះយ៉ាងណាកីឡាវ័យ ២៣ ឆ្នាំបាន​ច្រានចោលការលើកឡើងរបស់គ្រូបង្វឹក សញ្ជាតិហូឡង់ និងបានចាត់ទុកខ្លួនឯងថាជាកីឡាករដែលមានសមត្ថភាព និង​ត្រៀម​ជួយក្លឹបជានិច្ច។គួររំលឹកផងដែរថាពត៌មានរសើបនេះកើតឡើងត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពី​កីឡាករខ្សែបម្រើស្លាបប្រេស៊ីល Antony បានរងការចោតប្រកាន់ រំលោភបំពាន និងប្រើអំពើហិង្សាលើអតីត​មិត្តស្រីរបស់​គាត់។

Sancho and Ten Hag ‘direct contact’ claim made as Ferdinand reveals Man Utd boss’ masterplan

Sancho បានផ្ទេរពី Dortmund មក Old Trafford ក្នុងតម្លៃ ៧៣លានផោនក្នុងឆ្នាំ ២០២១ប៉ុន្តែ មិនបានជាប់ជម្រើស​១១នាក់​ដំបូងចូលលេងជាប់លាប់នោះឡើយ។ បើទោះបីជាមិនប្រឈមបញ្ហរបួសនិង​រកបានគ្រាប់បាល់​ស៊ុតបញ្ចូលទី​ត្រឹមតែ​៩គ្រាប់​​​ហើយ Assist ៦លើកពីការបង្ហាញខ្លួន៥៨ដងនៅក្របខណ្ឌ EPL។