ខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិអង់គ្លេស Kyle Walker បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំបន្ថែមទៀតជាមួយ Man. City ខណៈកីឡាករវ័យ ៣៣ ឆ្នាំឈាន​ដល់ឆ្នាំចុងក្រោយ​នៃកុងត្រារបស់ខ្លួន​​ ពោលគឺក្រោយពីរូបគេបដិសេធការផ្លាស់ទៅកាន់ក្លឹប Bayern Munich ដែលចាប់​អារម្មណ៏ចង់បានរូបគេនៅរដូវក្តៅ។អតីត​កីឡាករ Tottenham ដែលបានផ្ទេរមកទឹកដី Etihad នៅឆ្នាំ ២០១៧ ក្នុងតម្លៃ ៤៥លានផោនបានរួម​ចំណែកជួយក្លឹបឈ្នះពានរង្វាន់ធំៗចំនួន ១៣ ក្នុងរយៈពេល ៦ ឆ្នាំស្របពេលកុងត្រារបស់ខ្លួនមានសុពលភាពដល់ឆ្នាំ ២០២៦ ។ទោះយ៉ាងណា Walker ធ្លាប់បានបាតបង់តំណែងដៃទី១នៅរដូវកាលចាស់ជាច្រើនក្រោយប្រកួត ក្រោយបង្ហាញខ្លួនចូលលេងបាន ៣៩ ដងនិងមិនបានបង្ហាញ​ខ្លួនកំលុងការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Inter Milan នោះទេ ។ពោលគឺក្រោយពីលោក Pep Guadiola បានបង្ហើបប្រាប់ថារូបគេមិន​អាចលេង​ក្នុងទម្រង់ដែលរូបលោកដឹកនាំក្រុមប្រើប្រព័ន្ធការពារថ្មីកាលពីពាក់កណ្តាលរដូវកាលមុន។ ទោះយ៉ាងណាក្លឹបបានឈ្នះជើងឯកធំៗ៣កម្មវិធី ពោលគឺ Premier League ,Champion League និង FA Cup។

គាត់ក៏បានបាត់បង់តំណែងរបស់គាត់សម្រាប់រយៈពេលមួយនៅក្នុងយុទ្ធនាការ 2022-23 ហើយបានសារភាពថាគាត់ “ឈឺចាប់” ដោយ​ការអត្ថាធិប្បាយរបស់គ្រូបង្វឹកក្លឹប City លោក Pep Guardiola ដែលបាននិយាយថា Walker មិនអាចលេងនៅក្នុងប្រព័ន្ធ​ការពារថ្មីដែល​ប្រើក្នុង​ពាក់កណ្តាលរដូវកាលនេះ។ ខណៈដែលក្លឹបបានបញ្ចប់ការប្រកួត Treble of Champions League, Premier League និង FA Cup ។