ក្លឹបបាល់ទាត់ Newcastle United បានបង្ហាញវត្តមានរបស់ពួកគេក្នុងការប្រកួត UEFA Champions League ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ កាលពីយប់មិញទល់នឹងក្រុម AC Milan ខណៈអ្នកគាំទ្រមើលឃើញការផ្លាស់ប្តូរ និងកែច្នៃអាវដើម្បីឲ្យស្រប់ទៅតាមច្បាប់នៃ UEFA ។
ក្លឹប Newcastle United ត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប UEFA Champions League ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ។
ក្លឹបនេះនឹងប៉ះជាមួយក្លឹបអ៊ីតាលី AC Milan នៅយប់ថ្ងៃអង្គារនេះ វេលាម៉ោង ១១:៤៥យប់ (ម៉ោងនៅកម្ពុជា)។
Newcastle ជាប់ចំណាត់ថ្នាក់លេខ ៤ កាលពីរដូវកាល ២០២២/២៣។ ក្លឹបនេះឡើងជើងមែនទែនកាលពីរដូវកាលមុន ដោយមានការវិនិយោគយ៉ាងក្រាស់ក្រែល ក្រោយអាជ្ញាធរវិនិយោគអារ៉ាប៊ីសាអ៊ូឌីតទិញយកកាលពីឆ្នាំ២០២១។
លើកចុងក្រោយដែល Newcastle United បានបង្ហាញខ្លួននៅព្រឹត្តិការណ៍ UEFA Champions League គឺនៅរដូវកាល២០០៣/០៤ ប៉ុន្តែនៅពេលនោះក្លឹបនេះលេងត្រឹមតែវគ្គជម្រុះប៉ុណ្ណោះ អត់ឡើងដល់វគ្គចែកពូលនោះទេ៕