ក្លឹបយក្សអាឡឺម៉ង់ Bayern Munich និងត្រូវធបើកទ្វារទទួលក្រុមភ្ញៀវ Manchester United នាកីឡដ្ឋាន Allianz Arena សម្រាប់ការប្រកួតបើកឆាកពូល A របស់ពួកគេក្នុងក្របខ័ណ្ឌ Champions League នៅវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ។ ម្ចាស់ផ្ទះ Bayern Munich ធ្លាប់ឈ្នះពាន UCL ៦ដង ខណៈ Bayern Munich ធ្លាប់ឈ្នះ ៦ដងខណៈក្រុមទាំងពីរបានជួបគ្នាចុងក្រោយក្នុងការប្រកួតប្រកួតប្រជែងកាលពី ៩ ឆ្នាំមុន ហើយ Bayern Munich បានផ្តួល Man.Utd ៣ ទល់និង១ ក្នុងការប្រកួតជើងទីពីរវគ្គ ១/៤ ផ្តាច់ព្រ័តនៅឆ្នាំ២០១៤ ទោះយ៉ាងណាពួកគេធ្លាប់ជួបគ្នាវគ្គជម្រុះក្នុងពូលដូច្នេះកាលពីឆ្នាំ២០០១ឯណោះ។
សម្រាប់ Bayern Munich ធ្វើបានល្អគួរអោយចាប់អារម្មណ៏ដោយឈ្នះ៤ស្មើ១ចាញ់១ ខណៈ
១.ប្រវត្តិជួបគ្នាកន្លងមក ១១ដងនៅ UCL គឺ Bayern Munich ឈ្នះ ៤ និង Man.Utd ឈ្នះ២ និងស្មើគ្នា៥ដង

២.ពត៌មានកីឡាករក្រុម Bayern Munich(ម្ចាស់ផ្ទះ)
Tarek Buchmann, Raphael Guerreiro និង Manuel Neuer កាន់តែកៀកក្នុងការវិលត្រលប់មកវិញសម្រាប់លោកThomas Tuchel ប៉ុន្តែនឹងខកខានការប្រកួតនេះ។
Kingsley Coman នៅតែអវត្តមានដោយសាររបួសសាច់ដុំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ulreich; Mazraoui, Upamecano, Kim, Davies; Laimer, Goretzka; Sane, Musiala, Gnabry; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

៣.ពត៌មានកីឡាករក្រុម Man.Utd(ក្រុមភ្ញៀវ)
លោកErik ten Hag នៅ​តែ​គ្មាន​វត្តមានកីឡាករ​សំខាន់​មួយ​ចំនួន​ខណៈ Luke Shaw និង Mason Mount ​ខិត​ជិត​វិល​ត្រឡប់​មកជួយក្រុម​វិញ។
រីឯខ្សែបម្រើ Sofyan Amrabat អាច​នឹង​​បង្ហាញ​ខ្លួន​ជា​លើក​ដំបូងក្រោយឆ្លងកាត់ការវាយតម្លៃកាយសម្បទា។
ទោះយ៉ាងណា Aaron Wan-Bissaka បន្តអវត្តមាន ១០ សប្តាហ៍ ដូច្នេះDiogo Dalot ត្រៀមចាប់ផ្តើមជាមួយ Sergio Reguilon នៅខាងឆ្វេង។
-ជម្រើស១១នាកដ់ំបូងអាចនិងចូលលេង Onana; Dalot, Lindelof, Martinez, Reguilon; Casemiro, Eriksen; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Bayern Munich ២:២ Man.Utd

ប្រភព៖ Cambosports