កីឡាករម្នាក់ដែលត្រូវបានមជ្ឍដ្ឋានទូទៅរំពឹងខ្ពស់ ដោយគិតថា នឹងល្អជាង David Beckham ត្រូវបានធ្លាក់កូដក្រោយផ្ទេរទៅកាន់ក្លឹប Arsenal ខណៈត្រូវបានគេជឿជាក់ថា មូលហេតុដោយសារតែកីឡាកររូបនេះខ្វះទំនុក និងភាពជឿជាក់។

កីឡាករ Junichi Inamoto ដែលជាវីរបុរសម្នាក់របស់ក្រុមបាល់ទាត់ជប៉ុន បានបញ្ចប់ការផ្ទេររបស់ខ្លួនទៅកាន់ក្លឹប Arsenal នៅឆ្នាំ២០០១ ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលវែងពីលីគកំពូលជប៉ុនគឺ ក្លឹប Gamba Osaka សម្រាប់រដូវកាល២០០១/២០០២។ សារព័ត៌មានចុះផ្សាយអំពីវត្តមានរបស់កីឡាកររូបនេះហាក់បីទាក់ទាញការចាប់អារម្មណ៍ពីមហារស្ទើរតែខ្លាំងជាង Thierry Henry ឬក៏ Sol Campbell ទៅទៀត។ ខណៈ Inamoto ថែមទាំងត្រូវបានគេយកទៅប្រៀបធៀបនឹងកិឡាករ Beckhan របស់ក្លឹប Man Utd ទៀតផង។ អ្នកសារព័ត៌មានជប៉ុនម្នាក់បានចុះផ្សាយអំពីប្រជាប្រិយរបស់កីឡាកររូបនេះនៅទ្វីបអាស៊ីដោយលើកឡើងថា៖ «បើគិតអំពី Beckham, ត្រូវតែគុណនឹងពីរដង។ Junichi មានទេពកោសល្យអស្ចារ្យ មនុស្សគ្រប់ដឹងអំពី Junichi មិនថាគាត់ទៅដល់ទីណា និងកន្លែងណាទេ ប្រជាប្រិយភាពនឹងតែងតែតាមគាត់ជានិច្ច។»

ប្រភព៖ Cambosports