អ្នកចាំទីដៃទី១ Andre Onana បាននិយាយ​ថា​គាត់​ជាអ្នក​ធ្វើ​ឱ្យ​ក្រុម​របស់​គាត់​បរាជ័យ ​ដោយក្លឹបបិសាចក្រហម Manchester United ចាញ់ Bayern Munich ក្នុង​ក្រប​ខ័ណ្ឌ UEFA Champions League នូវលទ្ធផល ៤ទល់នឹង៣ ក្នុងពូល A។ Onana បានចូលរួមជាមួយ Man Utd ពីក្លឹប Inter Milan ក្នុងតម្លៃ៤៧.២លានផោន ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែបានបង្កើតកំហុសដ៏ធំមួយនៅក្នុងការបរាជ័យ ៤:៣ នៅកីឡដ្ឋាន Allianz Arena កាលយប់រំលងអាធ្រាត។ Onana មិនអាចរក្សាការពារនៅមុខទី ដែលរបូតដល់ទៅ៤គ្រាប់ឯណោះ៕