ម្ចាស់ជើង​​​ឯក Premier League គឺមេឃខៀវ Man. City ត្រៀមស្វាគមន៍ក្រុមភ្ញៀវ Nottingham Forest សម្រាប់ការប្រកួតក្របខណ្ឌ EPL នៅកីឡាដ្ឋាន Etihadនាវេលាម៉ោង ថ្ងៃសៅរ៍ចុងសប្តាហ៏នេះវេលាម៉ោង៩យប់។ Man.City ធ្វើបានល្អណាស់ ដោយកំពុងឈរនៅទីកំពូលតារាង ក្រោយប្រកួតបាន៦លើកគ្រប់ក្របខណ្ឌប្រកួតឈ្នះទាំង៦ដង ក្នុងនោះនៅក្របខណ្ឌ EPL ឈ្នះ៥ដងជាប់គ្នាតែម្តង និងនៅUCL ១លើក។រី​ឯក្រុមភ្ញៀវបច្ចុប្បន្នកំពុងឈរនៅលេខរៀងទីប្រាំបីក្នុងតារាង បន្ទាប់ពីទទួលបាន ៧ពិន្ទុពីការប្រកួតនៅ EPL៥លើកចុងក្រោយ។
១.ប្រវត្តិជួបគ្នា

២.ពត៌មានកីឡាករMan.City (ម្ចាស់ផ្ទះ)
Man. City​ មិនមានវត្តមាន Kevin de Bruyne, Jack Grealish, John Stones និង Mateo Kovacic ដោយពួកគេនៅបន្តព្យាបាលរបួស។
ខ្សែបម្រើចែកបាល់ដ៏បុិនប្រសព្វ Bernardo Silva បានរងរបួសក្នុងការប្រកួតបើកឆាក Champions League នៅថ្ងៃអង្គារទល់នឹង FK Crvena Zvezda ហើយការអវត្តមានរបស់គាត់អាចផ្តល់ឱ្យ Matheus Nunes ការចាប់ផ្តើម Premier League ជាលើកដំបូងក្រោយផ្ទេរពី Wolver ។
សម្រាប់ Jeremy Doku និងត្រៀមចូលលេងជម្រើស១១នាក់ដំបូងបន្តទៀតក្រោយបង្ហាញទម្រង់លេងល្អពេលផ្តួល West Ham។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ederson; Walker, Akanji, Dias, Gvardiol; Rodri, Nunes; Foden, Alvarez, Doku; Haaland
-ទម្រង់លេងអាចនិងយកមក​ប្រើប្រាស់ ៤-២-៣-១

៣.ពត៌មានកីឡាករMan.City (ម្ចាស់ផ្ទះ)
ក្រុមភ្ញៀវមានបញ្ហាតែ Danilo ម្នាក់ប៉ុណ្ណោះដែលនៅមានមន្ទិលសង្ស័យថាចូលលេងបានរឺអត់?
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Turner; Boly, Worrall, McKenna; Aina, Sangare, Mangala, Tavares; Gibbs-White, Hudson-Odoi; Awoniyi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City៣ : ០ Nottingham Forest

ប្រភព៖ Cambosports