ក្រុមBrentford និងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុមភ្ញៀវ Everton សម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League នៅរាត្រីថ្ងៃសៅរ៏​វេលាម៉ោង ១១: ៣០នាទី យប់ ខណៈក្រុមទាំងពីរបានចាញ់នៅសប្តាហ៏មុនដូចគ្នាបន្ទាប់ពី Brentford បរាជ័យក្រោមថ្វីជើង Newcastle រីឯ Everton ចាញ់ Arsenal ក្នុងលទ្ធផល ១ទល់និង០ ដូចគ្នា។សម្រាប់ Brentford នៅក្របខណ្ឌ EPL ៤លើកចុងក្រោយគឺស្មើ៣ឈ្នះ១ និងចាញ់ ១ ខណៈ Everton ចាញ់៤និងស្មើ១។បច្ចុប្បន្ន Brentford ឈរនៅលេខរៀងទី១១ ខណៈ Everton ស្ថិតក្នុងតំបន់កាត់ចោលដោយឈរនៅលេខរៀងទី១៨បាតតារាង។
១.ប្រវត្តិធ្លាប់ជួបគ្នា ២២ប្រកួតចុងក្រោយ Brentford ឈ្នះ៩ Everton ឈ្នះ១០ និងស្មើ៣ ខណៈ៤ប្រកួតចុងក្រោយនៅទឹកដី Brentford​គឺ Everton ចាញ់តែ១លើកគត់។

២.ពត៌មានក្រុមBrentford(ម្ចាស់ផ្ទះ)
Josh Dasilva និង Shandon Baptiste នៅតែអវត្តមានដោយសាររបួស។ក្រុមរបស់លោក Thomas Frank បានរងនូវព័ត៌មានដ៏ខកចិត្តមួយក្នុងសប្តាហ៍នេះបន្ថែមថា ខ្សែការពារឆ្វេង Rico Henry បានរងរបួសសរសៃពួរ ហើយនឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Flekken; Hickey, Collins, Pinnock, Roerslev; Jensen, Norgaard, Janelt; Mbeumo, Wissa, Schade
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

៣.ពត៌មានក្រុមEverton(ភ្ញៀវ)
Dele Alli និង Seamus Coleman នៅតែអវត្តមានសម្រាប់ Everton នៅចុងសប្តាហ៍នេះ។ Jack Harrison កាន់តែខិតទៅជិតការត្រលប់មកវិញ ខណៈដែល Dominic Calvert-Lewin បានបង្ហាញទម្រង់លេងសម្រាប់ 30 នាទីចុងក្រោយនៃការចាញ់ Arsenal កាលពីថ្ងៃអាទិត្យមុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Patterson, Branthwaite, Tarkowski, Mykolenko; Danjuma, Gueye, Doucoure, Onana, McNeil; Beto
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
៤.ព្យាករណ៏ការប្រកួតរវាងក្រុមទាំងពីរនេះគឺ Brentford ២-១ Everton
ប្រភព:Cambosports