អតីតអ្នកចាំទីចាស់វស្សារបស់ក្រុមបិសាចក្រហម Man.Utd កីឡាករ David de Gea ដែលបានបដិសេធការផ្តល់ជូនសំណើរជាច្រើនពីក្លឹបនៅលីកកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈកីឡាករអន្តរជាតិអេស្បាញកំពុងពិចារណាចូលនិវត្តន៍ប្រសិនរូបគេមិនទទួលបានការផ្តល់ជូននូវសំណើរពីក្លឹបកំពូលនៅអឺរ៉ុបក្នុងប៉ុន្មានខែខាងមុខនេះ ទៀតនោះទេ។អតីតយុវជនថ្នាលក្លឹប At.Madrid ដែលបានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីឆ្នាំ ២០១១កំលុងពេលគ្រូតា Sir Alex Ferguson ដឹកនាំ នោះ បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនពេលកុងត្រារបស់ខ្លួនអស់សុពលភាពកាលពីខែមិថុនា កន្លងទៅ ស្របពេលក្រុមលោក Erik Ten Hagបានបញ្ចប់ការផ្ទេរយកអ្នកចាំទីអន្តរជាតិកាមេរ៉ូន Andre Onana ពី Inter Milanមកជំនួសតំណែងកីឡាករវ័យ៣២ឆ្នាំរូបនេះ។
De Gea បានបញ្ជាក់យ៉ាងច្បាស់ថាលុយមិនមែនជាអាទិភាពរបស់គាត់ចូលរួមជាមួយក្លឹបថ្មីនោះទេ ខណៈកន្លងមកក្លឹបនៅមាតុភូមិកំណើតគឺ Real Madrid ពិចារណានាំយក រូបគេមកជំនួសអ្នកចាំទីដៃទី១ Thibaut Courtois ដែលនឹងអវត្តមានពេញមួយរដូវកាល ដោយសាររបួស។ ប៉ុន្តែទីបំផុតក្លឹបយក្សអេស្ប៉ាញបានសម្រេចចិត្ត ចុះហត្ថលេខាខ្ចីជើងអ្នកចាំទីកំនត់ត្រាថ្លៃបំផុត និង ជាមិត្តរួមជាតិគឺ Kepa Arrizabalaga ពី Chelseaមកវិញ។
ប្រភព៖ Cambosports