អ្នកចាំទីសញ្ជាតិអេស៉្បាញ David De Gea បានចាកចេញពីបិសាចក្រហម Manchester United នៅដើមរដូវក្តៅនេះ ក្រោយរួមរស់អស់ ១២ រដូវកាលនៅ Old Trafford ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ស្រោមដៃមាស Premier League កាលពីរដូវកាលមុន
+ អ្នកចាត់ការទូទៅលោក Erik ten Hag បានដកកីឡាករវ័យ ៣២ ឆ្នាំរូបនេះចេញពីក្រុម ហើយគាត់បានទិញយក Andre Onana មកជំនួសពីក្លឹប Inter Milan ក្នុងតម្លៃ ៤៧.២លានផោន។
+ ជាមួយនឹងគ្នានេះដែរ De Gea ជាភ្នាក់ងារឥតគិតថ្លៃ ហើយថែមទាំងគាត់កំពុងពិចារណាចូលនិវត្តន៍ផងដែរ ប្រសិនបើគាត់ខកខានក្នុងការផ្ទេរទៅកាន់ក្លឹបធំមួយនៅអឺរ៉ុប។
+ មួយវិញទៀត គឺត្រូវបានគេគិតថាប្រាក់ឈ្នួលដ៏ច្រើនរបស់គាត់គឺជាឧបសគ្គមួយក្នុងការធានាមកក្រុមថ្មី។
គួរជម្រាបផងដែរថា De Gea បានបដិសេធការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលគាត់ចង់រស់នៅក្នុងប្រទេសកំណើតរបស់គាត់ នេះបើយោងតាមការអះអាងរបស់កាសែត Daily Mail៕
ប្រភព៖ Cambosports