ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានស៊ុតបញ្ចូលទីបានបីគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមពីរដង ខណៈដែលក្រុម Bayern Munich បន្តការចាប់ ផ្តើម មិនស្គាល់ចាញ់របស់ពួកគេក្នុងរដូវកាល Bundesliga ដោយផ្តួលក្រុម Bochum សម្រាប់ការប្រកួតកាលពីយប់ថ្ងៃសៅរ៏។អតីតខ្សEប្រយុទ្ធ Tottenham ក៏បាន​ស៊ុតបញ្ចូលទីកាលពីថ្ងៃពុធជួយអោយ Bayern Munich ផ្តួលក្រុម Man.Utd ក្នុងលទ្ធផល ៤ទល់និង៣ ក្នុងក្របខ័ណ្ឌ Champions ខណៈដែល Kane បានស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុងការប្រកួត Bundesliga ចំនួន ៥ លើកដំបូងរបស់គាត់។Bayern Munich ក្រោមការដឹកនាំរបស់លោក Thomas Tuchel បច្ចុប្បន្នមាន កំនត់ត្រាឈ្នះ៤លើក និង ស្មើ១លើក បន្ទាប់ពីការប្រកួតបើកឆាក ៥ដងហើយឈរនៅលើកំពូលតារាង Bundesliga ដោយមាន ១៣ ពិន្ទុ។

ប្រភព៖ Cambosports