យោងតាមសារព័ត៌មាន Mundo Deportivo របស់អេស្ប៉ាញបានឱ្យដឹងថា Neymar Jr ចង់ឲ្យក្លឹបបណ្តេញអ្នកចាត់ការទូទៅក្លឹប Al Hilal លោក Jorge Jesus ឲ្យចុះចេញពីតំណែង បន្ទាប់ពីគាត់(Neymar) ត្រូវបានស្តីបន្ទោសយ៉ាងចាស់ដៃនៅបន្ទប់ផ្លាស់សំលៀកបំពាក់ ចំពោះការបង្ហាញអាកប្បកិរិយាមិនល្អរបស់គាត់។ ទន្ទឹមនឹងនេះ នាយកក្លឹបបានជួបជាមួយភ្នាក់ងាររបស់លោក Jesus ហើយបានព្រមានគាត់អំពីលទ្ធភាពនៃការបញ្ចប់កិច្ចសន្យា ប្រសិនបើដំណើរការរបស់ Al Hilal មិនមានភាពប្រសើរឡើងនាពេលខាងមុខ។


រំលឹកផងដែរថា Neymar បានបញ្ចប់ការស្នាក់នៅរយៈពេល៦ឆ្នាំរបស់គាត់នៅ Paris Saint Germain បន្ទាប់ពីគាត់បានផ្លាស់ទៅកាន់ក្រុម Al Hilal របស់ Saudi Professional League ក្នុងតម្លៃខ្លួន ៩០លានអឺរ៉ូ កាលពីរដូវក្តៅមុន៕