អ្នកគាំទ្រតោខៀវ Chelsea បានគិតថា អ្នកចាត់ការទូទៅលោក Mauricio Pochettino អាចនឹងត្រូវបណ្តេញចេញពីក្លឹប ប្រសិនបើទម្រង់លេងមិនល្អរបស់ Chelsea នៅតែបន្តរហូតដល់ពួកគេប្រកួតជាមួយក្រុមបិសាចក្រហម Manchester United នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។ បន្ថែមពីនេះទៅទៀត Chelsea ទើបតែបានចាញ់ក្រុម Aston Villa ក្នុងលទ្ធផល ១:០ កាលពីថ្ងៃអាទិត្យ ខណៈ Chelsea បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៤ ដោយលើសក្រុម Everton តែមួយពិន្ទុប៉ុណ្ណោះ។
គួរជម្រាបដែរថា Chelsea នឹងត្រលប់មកវិញហើយនៅថ្ងៃពុធ ដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Brighton ក្នុងជុំទីបីនៃពានរង្វាន់ EFL Cup នៅកីឡដ្ឋាន Stamford Bridge៕
ប្រភព៖ Cambosports