តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ខិតជិតនឹងចូលរួមជាមួយក្លឹបហង្សក្រហម Liverpool កាលពីគាត់នៅក្លឹបកំណើត Sporting ដោយកាលនោះអ្នកចាត់ការទូទៅ Liverpool លោក Gerrard Hollier បាននិយាយបញ្ជាក់ប្រាប់ថា «ប្រាក់ឈ្នួលរបស់ Ronaldo គឺខ្ពស់ខ្លាំងពេក ហើយ​ក្លឹបមិន​អាច​បើក​ប្រាក់​ខែ​តាមតែ​ចិត្ត​គាត់បាននោះ​ទេ»។

ទន្ទឹមនឹងនេះផងដែរ អ្នកចាត់ការទូទៅលោក Sir Alex Ferguson បានឃើញ និងចាប់អារម្មណ៍លើសមត្ថភាព Ronaldo នៅក្នុងការប្រកួតមិត្តភាពរវាង Sporting ជាមួយ United បន្ទាប់ពីប្រកួតនោះមកលោក Sir Alex ក៏បានចុះហត្ថលេខានាំយក Ronaldo មកកាន់ Old Trafford។ Ronaldo បានយល់ព្រមលើការផ្ទេរក្នុងតម្លៃ ១២.២៤លានផោន ក្នុងឆ្នាំ២០០៣ ដែលត្រូវបានគេមើលឃើញថាជាការផ្ទេរដ៏ជោគជ័យបំផុតនៅអំឡុងពេលនោះ៕