ក្រោយផ្តួលក្លឹបគូប្រជែងរួមទីក្រុងគឺអធិរាជស Real Madrid នៅថ្ងៃអាទិត្យកន្លងទៅ ក្រុម Atletico Madrid នឹងសម្លឹងរកការដណ្តើមបាន៣ ពិន្ទុបន្ថែមទៀតនៅក្នុងក្របខណ្ឌលីកកំពូល La Liga នៅពេលដែលពួកគេធ្វើដំណើរទៅកីឡាដ្ឋានEstadio El Sadar នៅវេលាម៉ោង២:៣០ នាទីទាបភ្លឺឈានចូលថ្ងៃសុក្រដើម្បីជួបម្ចាស់ផ្ទះOsasuna។ទន្ទឹមនឹងនោះដែរក្រុមម្ចាស់ផ្ទះកំពុងព្យាយាមគេចពីការមិនស្គាល់ឈ្នះជាលើកទី៥ជាប់ៗគ្នាគ្រប់ក្របខណ្ឌប្រកួតទាំងអស់។បច្ចុប្បន្ន At.Madrid ឈរនៅលេខរៀង ទី៧ ខណៈ Osasuna ឈរនៅលេខរៀងទី១៣។
១.ប្រវត្តិជួបគ្នា ជួបគ្នា១០ដងចុងក្រោយ At.Madrid លត់ Osasuna ១០ដងគ្រប់ក្របខណ្ឌប្រកួត និង លត់មិនអោយតដៃរួច៨ដងឯណោះ
Atletico breeze past Osasuna 3-0 in LaLiga clash | Reuters
២.ពត៌មានកីឡាករក្រុម Osasuna(ម្ចាស់ផ្ទះ)
Moi Gomez អាចបន្តលេងកៅអីបម្រុងក្រោយមិនបានជាប់ជម្រើសដំបូងពេលស្មើជាមួយ Sevilla កាលពីចុងសប្ដាហ៍មុន។Lucas Torro អាចរក្សាកន្លែងរបស់គាត់នៅតំបន់បម្រើកណ្តាលក្រោយបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍កាលពីថ្ងៃអាទិត្យ។Unai Garcia នៅមិនទាន់ប្រាកដថាចូលលេងជម្រើស១១នាក់ដំបូងនោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Herrera; Pena, Catena, D. Garcia, Cruz; Munoz, Torro, Oroz; Avila, Budimir, Mojica
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានកីឡាករក្រុម Osasuna(ម្ចាស់ផ្ទះ)
Axel Witsel អាចជមនួសកន្លែង Koke ក្នុងតំបន់បម្រើកណ្តាល ខណៈប្រធានក្រុមនៅតែរង់ចាំវាយតម្លៃក្រោយត្រលប់ពីរបួស។រីឯ Jose Maria Gimenez ត្រៀមចូលលេងពេញលេញខណៈ Atleti កីឡាករវ័យក្មេងអាចចូលលេងកៅអីបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Oblak; Savic, Gimenez, Hermoso; Molina, Saul, Llorente, Witsel, Lino; Griezmann, Morata
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺៈ Osansuna ១: ៣At.Madrid
ប្រភព:cambosports