ខ្សែបម្រើ Mason Mount របស់ Manchester United បានសារភាពថាក្រុមរបស់គាត់ត្រូវការការកែលម្អ បន្ទាប់ពីទទួលរងនូវការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរដូវកាល Premier League។Mount ដែលបានត្រលប់មក Premier League វិញបន្ទាប់ពីសម្រាករយៈពេល ៦ សប្តាហ៍ដោយរបួស និយាយថា United ត្រូវតែប្រសើរឡើង។

Mount បាននិយាយថា៖

“យើងដឹងថាយើងត្រូវការឈ្នះការប្រកួតទាំងនេះ ហើយវាជាការចាប់ផ្តើមដ៏លំបាកមួយ។

នៅពេលពួកគេរកបានគ្រាប់បាល់ ពួកគេបានការពារយ៉ាងល្អ ដែលធ្វើឱ្យពិបាកក្នុងការបង្កើតឱកាស។ យើងមានឱកាសមួយចំនួន ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។យើងដឹងថាយើងត្រូវត្រលប់ទៅមើលផ្នែកដែលយើងត្រូវកែលម្អ ហើយយើងត្រូវកែលម្អព្រោះយើងចង់ឈ្នះការប្រកួត យើងចង់ឈ្នះរាល់ការប្រកួតដែលយើងមាន”៕