ទីបំផុតក្លឹបបិសាចក្រហម Manchester United អាចចុះហត្ថលេខាលើខ្សែការពារ Jean-Clair Todibo របស់ក្លឹប Nice នៅក្នុងទីផ្សារដោះដូរកីឡាករ នាខែមករាខាងមុខ នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ Todibo បានក្លាយជាគោលដៅខ្សែការពារដ៏ចម្បងរបស់លោក Erik ten Hag នៅពេលដែលអនាគត Harry Maguire នឹងត្រូវផ្លាស់ទៅកាន់ក្រុម West Ham ។ បើទោះបីជាយ៉ាងនេះក្តី ខ្សែការពារវ័យ ២៣ឆ្នាំរូបនេះ ចង់ស្នាក់នៅក្លឹបខ្លួនបន្ត ហើយបានថ្លែងទៅកាន់សារព័ត៌មាន L’Equipe ថា៖

១-«វាច្បាស់ណាស់ថាក្លឹបនឹងមិនលក់ខ្ញុំនៅរដូវក្តៅនេះទេ។ ខ្ញុំ​បាន​គិត​យ៉ាងស៊ី​ជម្រៅ ហើយ​ខ្ញុំក៏​នៅ​ស្ងៀម។ ខ្ញុំ​មិន​​ចង់​សម្រេចចិត្ត​ខុសនោះទេ»។
២-«ខ្ញុំក៏មិនរំពឹងថា ខ្ញុំផ្ទេរទៅ United ពេញលេញដែរ»។
៣-«តើអ្នករំពឹងអ្វីពីខ្ញុំ? ហេតុអ្វីបានជាខ្ញុំចុះហត្ថលេខា?»។
៤-«អ្នកមិនគួរមកដល់ក្លឹប ហើយសួរមកកាន់ខ្ញុំដោយផ្ទាល់បែបនេះឡើយ»។
៥-«ខ្ញុំដឹងពីអ្វីដែលខ្ញុំមាននៅទីក្រុង Nice ដូច្នេះហេតុអ្វីខ្ញុំត្រូវចាកចេញ? ខ្ញុំបាននិយាយច្បាស់រួចមកហើយ»។

ប្រភព៖cambosports