ថ្មីៗនេះរបាយការណ៍បាននិយាយថា Premier League មិនទាន់ណែនាំប្រព័ន្ធ offside ដោយស្វ័យប្រវត្តិជាផ្លូវការនៅឡើយទេ ដោយសារតែជាប់កិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់បាល់ប្រេន Nike។ បើយោងតាមគេហទំព័ររបស់ FIFA បច្ចេកវិជ្ជា offside ពាក់កណ្តាលស្វ័យប្រវត្តិ គឺជាឧបករណ៍ជំនួយដល់អាជ្ញាកណ្តាលឲ្យសម្រេចចិត្តរហ័ស និងមានភាពត្រឹមត្រូវជាងមុន។ បច្ចេកវិទ្យានេះប្រើប្រាស់កាមេរ៉ាតាមដានចំនួន ១២ ដែលដាក់នៅក្រោមដំបូលកីឡដ្ឋាន ដើម្បីតាមដានបាល់ និងទិន្នន័យរហូតដល់ ២៩ ចំណុចរបស់កីឡាករម្នាក់ៗ ហើយ ៥០ ដងក្នុងមួយវិនាទី ដោយគណនាទីតាំងពិតប្រាកដរបស់ពួកគេនៅលើទីលាន។ លើសពីនេះ ប្រព័ន្ធ offside ស្វ័យប្រវត្តិ ក៏បានប្រើប្រាស់នៅព្រឹត្តិការណ៍ World Cup និង UEFA Champions League ផងដែរ។

រំលឹកដែរថា Liverpool កំពុងមានភាពចម្រូងចម្រាសជាមួយអាជ្ញាកណ្តាល និងប្រព័ន្ធ VAR ដែលមានភាពមិនប្រក្រតី នៅក្នុងការប្រកួតជាមួយ Spurs កាលពីប៉ុន្មានថ្ងៃមុន៕