ក្លឹបរហស្សនាមសត្វឃ្មុំ Brentford បានធ្វើការថ្កោលទោសការរើសអើងជាតិសាសន៍ដ៏កំសាកចំពោះចំពោះខ្សែការពារ Ethan Pinnock នៅលើបណ្តាញ Instagram កាលពីថ្ងៃសៅរ៍ដោយមានសារប្រមាថត្រូវបានផ្ញើបន្ទាប់ពីក្រុម Brentford បរាជ័យប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Manchester United ក្នុងលទ្ធផល ២ទល់និង១ នៅក្របខណ្ឌ Premier League ។ក្លឹប Brentford បានលើកឡើងថា: តើនៅពេលណាដែលយើងអាចរំពឹងថាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងប្រើប្រាស់ធនធាន និងបច្ចេក វិទ្យា​របស់​ពួកគេយ៉ាងពេញលេញ ការពារនិងបញ្ជៀសសម្រាប់អ្វីដែលជារឿងច្រំដែលនោះការរើសអើងពូជសាសន៍គឺជាស្នាមប្រឡាក់លើកីឡា និងសង្គមរបស់យើង ហើយ យើងនឹងបន្តប្រឆាំងនឹងវា ។ យើងបានផ្តួចផ្តើមការស៊ើបអង្កេត ហើយនឹងកំពុងស្វែងរកការគាំទ្រពីប៉ូលីស និង ម្ចាស់ Instagram គឺ Meta ដើម្បីកំណត់អត្តសញ្ញាណ​ជន​ល្មើស និងឱ្យពួកគេទទួលខុសត្រូវ។

ខ្សែការពារកណ្តាលសញ្ជាតិចាម់ៃកា Pinnock វ័យ៣០ឆ្នាំបានបង្ហាញខ្លួន ១៣៦ ប្រកួត ចាប់តាំងពីចូលរួមជាមួយក្លឹបក្នុងឆ្នាំ ២០១៩ និងបានចុះហត្ថលេខាលើកិច្ចសន្យាថ្មី​រយៈ​ពេល ៤ ឆ្នាំកាលពីដើមឆ្នាំនេះ។

ប្រភព:cambosports