ខ្សែបម្រើ Paul Pogba ទទួលបានការបញ្ជាក់ពី Juventus ថា បន្ទាប់ពីការធ្វើតេស្តរកឃើញសារធាតុញៀននៅក្នុងខ្លួន មិនតែប៉ុណ្ណោះប្រាក់ខែរបស់ Pogba នឹងត្រូវកាត់បន្ថយមកត្រឹម ២០០០អឺរ៉ូក្នុងមួយខែ ឬស្មើនឹង ៨លានរៀល ដែលពីមុនគាត់មានប្រាក់ឈ្នួល ១០លានអឺរ៉ូនៅក្នុងមួយឆ្នាំ។ ខ្សែបម្រើអន្តរជាតិបារាំងបានរកឃើញគំរូ B ដែលគាត់បានផ្តល់ឱ្យ បន្ទាប់ពីការប្រកួត Serie A ជាមួយក្រុម Udinese នៅថ្ងៃទី២០ ខែសីហា ហើយក៏ត្រលប់មកវិញនូវតេស្តវិជ្ជមាន។ ម្ចាស់ជើងឯក World Cup 2018 រូបនេះ កំពុងត្រូវបានព្យួរឈ្មោះនៅ Juventus រួចហើយ បន្ទាប់ពីប្រឈមមុខនឹងការគំរាមកំហែងនៃការព្យួរមិនឲ្យចូលលេងក្នុងរយៈពេលយូរ និងការបញ្ចប់កិច្ចសន្យារបស់គាត់ ប្រសិនបើគាត់ត្រូវបានរកឃើញថាមានពិរុទ្ធពីបទបំពានសារធាតុញៀននៅក្នុងសវនាការកីឡានាថ្ងៃសម្រេចចុងក្រោយរបស់តុលាការ៕
ប្រភព៖ cambosports
ធ្លាប់តែរកបាន ១០លានអឺរ៉ូនៅក្នុង១ឆ្នាំ ខណៈនេះប្រាក់ខែ Pogba នឹងកាត់មកត្រឹម ៨លានរៀល ប៉ុណ្ណោះ
អត្ថបទទាក់ទង