ខ្សែការពារ Jonny Evans របស់បិសាចក្រហម Manchester United បានបង្ហើបថា មានពេលខ្លះកាលពីរដូវកាលមុន ខ្ញុំគិតចង់ចូលនិវត្តន៍ពីអាជីពបាល់ទាត់ជាច្រើនលើក។ ជម្រាបដែរថា កីឡាករវ័យ ៣៥ឆ្នាំ នឹងធ្វើជាប្រធានក្រុមអៀរឡង់ខាងជើង ដែលនឹងត្រូវលេងតទល់នឹង ស្លូវេនី នារាត្រីថ្ងៃអង្គារនេះ ក្នុងការប្រកួតជម្រុះ Euro 2024។ Jonny Evans បាននិយាយបន្ថែមថា៖
១-«គ្មានការងឿងឆ្ងល់ទេ ដែលពេលខ្លះខ្ញុំមានគំនិតទាំងនេះ។ ខ្ញុំមិនអាចយកឈ្នះលើរបួសបានទេ ហើយរាល់ពេលដែលខ្ញុំត្រលប់មកវិញ ខ្ញុំបានខូចចិត្តយ៉ាងខ្លាំង។»
២-«មានមនុស្សជាច្រើន និយាយលើកទឹកចិត្ដដល់រូបខ្ញុំ ថាមិនទាន់ដល់ទីបញ្ចប់នោះទេ ហើយខ្ញុំបានប្តេជ្ញាបង្ហាញវាចំពោះខ្លួនឯង ជាលទ្ធផលខ្ញុំអាចឆ្លងកាត់ដំណាក់កាលនោះបាន ខ្ញុំមានអារម្មណ៍ថាវាជាកន្លែងដ៏ល្អសម្រាប់ខ្ញុំ។»
រំលឹកដែរថា Evans បានឆ្លងកាត់ថ្នាលយុវជនរបស់ United ហើយបានឈ្នះពានរង្វាន់ Premier League ចំនួន ៣ដង និងពានរង្វាន់ Champions League នៅលីគទី២ របស់អង់គ្លេស មុនពេលផ្លាស់ទៅ West Bromwich Albion ក្នុងឆ្នាំ ២០១៥៕
ប្រភព៖ cambosports