យោងតាមសារព័ត៌មានអេស្ប៉ាញ SPORT បានឱ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona ​កំពុង​សម្លឹង​មើល​ការ​ផ្តល់​ជូន​ខ្សែ​បម្រើ Frenkie de Jong ក្នុង​កិច្ចសន្យាកុងត្រា​ពេញ​មួយ​ជីវិត។ ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ កីឡាករសញ្ជាតិហូឡង់ De Jong ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Manchester United នៅក្របខ័ណ្ឌ Premier League ។ កាលពីពីររដូវក្តៅមុន Man Utd បានធ្វើការដេញថ្លៃពីរទៅបីដងសម្រាប់ខ្សែបម្រើរូបនេះ ប៉ុន្តែនៅទីបំផុត De Jong បានបដិសេធមិនចាកចេញពី Camp Nou។ លើសពីនេះ កិច្ចព្រមព្រៀងថ្មីដ៏មានសក្តានុពល នឹងតម្រូវឱ្យមានការស៊ូទ្រាំប្រឹងប្រែងពី De Jong ផ្ទាល់ ខណៈក្លឹបកំណត់ថានឹងរកប្រាក់បានតិចតួចនៅក្នុងពីររដូវកាលបន្ទាប់។ De Jong មានអារម្មណ៍ស្រលាញ់ពេញចិត្តក្នុងការស្នាក់នៅ Barcelona ហើយក្លឹបបានផ្តល់តម្លៃឲ្យគាត់ ជាខ្សែបម្រើដ៏ល្អបំផុតម្នាក់នៅក្នុងបាល់ទាត់ពិភពលោក ដែលបានដើរតួយ៉ាងសំខាន់ក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់លោកគ្រូ Xavi។ បន្ថែមពីនេះ នៅមុនរដូវកាល ២០២៣/២៤ ខ្សែបម្រើ De Jong បានសារភាពថា គាត់ចង់លេងឱ្យ Barcelona ពេញមួយជីវិតរបស់គាត់តែម្តង៕