ក្លឹបបិសាចក្រហម Man.Utd និង ក្រុមគូប្រជែងរួមទីក្រុងគឺ Man.City បានបង្ហាញការចាប់អារម្មណ៏និងអាចប្រជែងគ្នាច ង់ចរចារផ្ទេរយកកីឡាករJoao Neves ខ្សែបម្រើវ័យ ១៩ឆ្នាំរូបនេះពីក្រុម Benfica យោងគេហទំព័រ Skysports បានចុះ ផ្សាយក្រោយកីឡាករវ័យក្មេងរូបនេះ​ចូលលេងជម្រើស​១១នាក់ដំបូង៨ដងពិការប្រកួតសរុប១១លើកនៅរដូវកាលនេះ។ឆ្លើយតបទៅការចាប់អារម្មណ៏នេះគ្រូបង្វឹក Roger Schmidt មានបំណង​ចង់រារាំង​អោយកីឡាកដែលកំពុងរីកចម្រើន និង មានទេពកោសល្យរូបនេះចង់បន្តលេងអោយក្លឹបជាច្រើនឆ្នាំទៀត។

ទោះជាយ៉ាងណាដើម្បីអោយក្លឹបធំៗទាំងពីរអស់ចិត្ត ក្លឹបយក្សព័រទុយហ្គាល់ Benfica អាចទាមទារនូវទឹកប្រាក់ទិញ ផ្តាច់កុងត្រាប្រមាណ ១១៨លាន​ផោន​សម្រាប់ដាក់អោយក្លឹបយក្ស អង់គ្លេសទាំងពីរពិចារណាការផ្ទេរ​យក Neves នៅរដូវក្តៅខាងមុខ ក៏ព្រោះតែ Neves មានកិច្ចសន្យា​ជាមួយក្លឹប​រហូត​ដល់ខែមិថុនា ២០២៨ឯណោះ។