លោក​ Joan Laporta បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពីពេលថ្មីៗ​នេះ​ថា​ បើ​ខ្សែការពារ​ Joao Cancelo និង​ ខ្សែប្រយុទ្ធ​ Joao Felix នៅ​តែ​រក្សា​ទម្រង់​លេង​ល្អ​បន្ត​ទៀត​ ពួក​គេ​នឹង​នៅ​បន្ត​ជា​មួយ​ក្លឹប​លោក​ទៀត​។


Laporta បាន​និយាយ​ថា​៖” បើ​ Cancelo និង​ Felix នៅ​តែ​បន្ត​រក្សា​ទម្រង់​លេង​ល្អ​បន្តទៀ​ យើង​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​បន្ត​នៅ​ជា​មួយ​យើង​ក្រោយ​ឆ្នាំ​២០២៤​ទៀត​ “។

លោក​បន្ត​ថា​៖” Deco (នាយក​កីឡា Barca) នឹង​ចាត់​ចែង​លើ​រឿង​ហ្នឹង​។ តាម​ពិត​ទៅ​ ខ្ញុំ​ពេញ​ចិត្ត​ពួក​គេ​យូរ​មក​ហើយ​ “។

Cancelo និង​ Felix សុទ្ធ​តែ​ខ្ចី​ជើង​ពី​ក្លឹប​ផ្សេង​មក​លេង​ឲ្យ​ Barca ក្នុង​រដូវកាល​នេះ​ ដោយ​នឹង​ធ្វើ​បញ្ចប់​កុងត្រា​ខ្ចី​ជើង​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣៕