ក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Man. United បានប្រមើលឃើញថាអ្នកចាំទីដៃថ្មី Andre Onana ស្ថិតនៅក្រោម សម្ពាធរិះគន់លើទម្រង់លេងក្រោយចាប់ផ្តើមរដូវកាលថ្មីនេះមិនបានល្អក្រោយចូលលេង ១១ដង និងរបូតគ្រាប់បាល់២០គ្រាប់គ្រប់ក្របខណ្ឌប្រកួត ទោះបីធ្វើបាន Clean sheet ៣ដងនៅលីកកំពូលអង់គ្លេសក៏ដោយ។ទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិហូឡង់បានធ្វើការណេនាំដល់កីឡាករ អន្តរជាតិកាមេរ៉ូនរូបនេះថារូប គេនិងអា ចសាង ទំនុកចិត្តឡើងវិញ ប្រសិនជារូបគេបន្តស្វែងយល់និងរៀនសូត្ រពីបទពិសោធន៍ របស់វីរបុសក្រុម បិសាចក្រហម២រូបគេ Peter Schmeichel និង David de Gea នោះ។

លោក Ten Hag បានលើកឡើងជុំវិញកីឡាករវ័យ២៧ឆ្នាំ ដែលបានផ្លាស់ពី Man Utd មក Inter Milan ក្នុងតម្លៃ ៤៧,២ លានផោនក្នុង ខែកក្កដាថាៈ អតីតអ្នកចាំទីដ៏អស្ចារ្យគឺ Schmeichel និង De Gea មិនបានចាប់ផ្តើមល្អពេកទេ មុនពេលទទួលបានភាពជោគជ័យ ។សម្រាប់គាត់(Onana)គួរតែងស្វែងយល់បន្ថែមពីប្រវត្តិសាស្រ្ត នោះគាត់និងអាចធ្វើបានល្អជាងនេះ ព្រោះក្របខណ្ឌ Premier League ត្រូវការសម្របខ្លួន ពេលវេលា ហ្វឹកហាត់និងស្វែងយល់បន្ថែមទៀត។

គួរបញ្ជាក់ថាMan.United ត្រូវជួបជាមួយម្ចាស់ផ្ទះ Sheffield United នៅថ្ងៃសៅរ៏ឆ្លងចូលថ្ងៃអាទិត្យវេលាម៉ោង ២ទាបភ្លឺ ។
Man. United បានចាញ់តែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតចុងក្រោយនៅ Premier League របស់ពួកគេជាមួយនឹងក្រុម Sheffield United ។Man. United តែងតែ ស៊ុតបញ្ចូលទីក្នុងការប្រកួតទាំង ១០ នៃការប្រកួត Premier League របស់ពួកគេជាមួយនឹងក្រុម រហស្សនាមដាវពីរ Sheffied Utd ផងដែរ។
វីឌីអូ:

ប្រភព:cambosports