ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសេចក្តីរាយការណ៍ថា ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងនាំយកអតីតអ្នកចាំទីឆ្នើម David de Gea ឲ្យវិលត្រលប់មកកាន់ទឹកដី Old Trafford វិញ ចំពេលមានការរំពឹងទុកខ្ពស់ពីសំណាក់អ្នកគាំទ្រ។ មួយវិញទៀត De Gea បានធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យកាន់តែខ្លាំងឡើង បន្ទាប់គាត់បានបង្ហោះរូបភាពជុំគ្នាជាមួយមិត្តរួមក្រុមនៅ United។ ទន្ទឹមនឹងនេះ Man Utd មានការព្រួយបារម្ភថា ក្លឹបនឹងខ្វះខាតអ្នកចាំទី នៅពេលដែលកីឡាករកាមេរូន Andre Onana ទៅប្រកួតពានរង្វាន់ Africa Cup of Nations នៅខែមករា ដូច្នេះទើបក្លឹបត្រៀមខ្លួនរួចជាស្រេច ដើម្បីងាកទៅរក De Gea ជាជាងអ្នកចាំទីដទៃ។
រំលឹកផងដែរថា កីឡាករអេស្ប៉ាញវ័យ ៣២ឆ្នាំរូបនេះ បានចំណាយពេល ១២ ឆ្នាំនៅ Old Trafford មុនពេលគាត់ចែកផ្លូវជាមួយ Man Utd ខណៈគាត់មិនទាន់មានក្លឹបលេងនៅឡើយទេ។ បន្ថែមពីនេះ De Gea ត្រូវបានក្លឹបស្នើសុំឲ្យស្នាក់នៅ Man Utd បន្តកាលពីលើកមុន ប៉ុន្តែត្រូវតែកាត់បន្ថយប្រាក់ឈ្នួលពី ៣៧៥,០០០ផោនក្នុងមួយសប្តាហ៍ មកត្រឹម ២០០,០០០ផោនក្នុងមួយសប្តាហ៍វិញ ប៉ុន្តែសាមីខ្លួនមិនយល់ស្របទើបក្លឹបមិនព្រមបន្តកុងត្រាថ្មីឲ្យរូបគាត់៕
ផ្តាច់កុងត្រាបានបីខែ! Man UTD ទទូចអង្វរឲ្យ De Gea វិលមកវិញ ក្រោមហេតុផលមួយ
អត្ថបទទាក់ទង