ក្រុម​កំពូល​ទាំង​ពីរ​ក្នុងពូល E នៃ​ក្រប​ខ័ណ្ឌ Europa League ត្រូវ​ប៉ះ​គ្នា​នៅ​កីឡដ្ឋាន Anfield នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ឈាន ចូលថ្ងៃសុក្រ ស្អែកនេះ វេលាម៉ោង ២រំលងអធ្រាត ខណៈ Liverpool ប្រកួត​ជា​ម្ចាស់​ផ្ទះ Toulouse។ខណៈពេល​ដែលភ្ញៀវToulouseបានត្រួសត្រាយផ្លូវមិនទាន់​ស្គាល់ចា​ញ់​នៅឡើយ​នោះទេ(ស្មើ១និងឈ្នះ១)ខណៈ ក្រុមម្ចាស់ផ្ទះក៏​នៅតែមិនស្គាល់ចាញ់ ហើយ​អាចឡើងដល់កំពូល​តារាងប្រសិន​ពួកគេ អាចផ្តួលម្ចាស់ផ្ទះនៅកីឡដ្ឋាន Anfield នោះ។
១.ប្រវត្តិជួបគ្នា

នេះ​ជា​ជំនួប​លើក​ទី​៣​រវាង​ក្រុម​ទាំង​ពីរខណៈ២លើកកន្លងមកគឺ Liverpool ឈ្នះ​ទាំង​ពីរ​ប្រកួត។Liverpool បាន​ចាញ់​ម្តង
​ក្នុង​ការ​ប្រកួត​ចំនួន ១២លើកគ្រប់ក្របខណ្ឌប្រកួ ដោយ​ឈ្នះ​ចំនួន ៩ ស្មើ២។

២.ពត៌មានក្រុម Liverpool(ម្ចាស់ផ្ទះ)

Liverpool អវត្តមានកីឡាករ Thiago Alcantara, Andy Robertson, Stefan Bajcetic និង Ben Doak ។
ទោះយ៉ាងណា Cody Gakpo កាន់តែខិតជិតដល់ការត្រឡប់មកវិញតែរង់ចាំការវាយតម្លៃសម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Alisson; Alexander-Arnold; Matip, Van Dijk, Tsimikas; Jones, Endo, Gravenberch; Salah, Nunez, Diaz

-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

៣.ពត៌មានក្រុមToulouse(ភ្ញៀវ)

akaria Aboukhal និង Oliver Zanden និងអវត្តមានសម្រាប់ការប្រកួតនេះខណៈកីឡាករ
-ជម្រើស១១នាក់អាចនិងចូលលេង Restes; Keben, Costa, Nicolaisen, Suazo; Spierings, Sierro, Casseres Jr; Donnum, Dallinga, Gelabert
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ២ : ០ Toulouse

ប្រភព:cambosports