អ្នកប្រដាល់ភូមាសញ្ជាតិដើមកាណាដា បានបង្ហោះនៅ Facebook របស់ខ្លួនថា «បើទោះបីជា ព្រំ សំណាង មានគ្រូបង្វឹក ១០០នាក់ទៀត ក៏មិនទាន់អាចទប់ទល់ជាមួយនឹងខ្លួនបានដែរ»។ អ្នកប្រដាល់រូបនេះបានបង្ហោះបែបក្រោយពីបានឃើញនូវវីដេអូដែលមានគ្រូបង្វឹកគុនខ្មែរល្បីៗនៅប្រទេសកម្ពុជាបាន ប្រជុំគ្នាវែកញែកអំពីក្បាច់វៃរបស់ Dave Leduc ខណៈពួកគេទាំង២នាក់នេះនឹងត្រូវជួបគ្នាក្នុងរយៈពេលមិនដល់កន្លះខែទៀតទេ៕