ម្ចាស់ក្លឹប Notts County បានបញ្ជាក់ថាពួកគេនឹងមិនបាន លក់ក្លឹបនេះទៅឱ្យតារាចម្រៀងប៉ុប Taylor Swift វ័យ៣៣ឆ្នាំនោះទេ ។ការបង្ហោះនៅលើ បណ្តាញប្រព័ន្ ធផ្សព្វផ្សាយសង្គមរបស់ក្រុមដែលកំពុងមានវត្តមាននៅលីកលំដាប់ទី៤អង់គ្លេស(League Two) បានឆ្លើយតបទៅនឹងប្រភព ចុះ ផ្សាយរបស់កាសែតមួយចំនួន ដែលបានលើក ឡើងថាតារាចម្រៀងវ័យ៣៣ឆ្នាំសញ្ជាតិអាមេរិកនាង Swift ចង់ទិញក្លឹបដែលមានមូលដ្ឋាននៅទី ក្រុង Nottingham របស់ពួគេនោះ ។
Chris និង Alex Reedtz ដែលជាម្ចាស់ក្លឹបលីគបាល់ទាត់Nott Country មានវ័យចំណាស់មានអាយុកាលដល់ទៅ១៦១ឆ្នាំ បានចេញ សេចក្តីថ្លែង ការណ៍ កាល ពីថ្ងៃសុក្របានបញ្ជាក់ យ៉ាងដូច្នេះថាៈ ពួកគេមានការសោកស្ដាយដែលធ្វើឱ្យ តារាងចម្រៀង មានដើមកំណើត នៅរដ្ឋPensylvania ខកចិត្តជាមួយអ្នកគាំទ្ររបស់យើង។ប្រភពបន្តថាៈកាសែត The Weekend Sport បានចុះផ្សាយថា: Swift ដែលល្បីល្បាញ ដោយសារ រឿងដូចជា Shake It Off, Blank Space, Bad Blood, Style និង Love Story – ចង់ដើរតាមគន្លងរបស់តារាហូលីវូដ Ryan Reynolds និង Rob McElhenney ដែលបានទិញក្លឹប Wrexham នៅលីក លំដាប់ទី៤អង់គ្លេសមួយនេះផងដែរ ។បច្ចុប្បន្នក្លឹបកំពុងឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងក្របខណ្ឌ League Two បន្ទាប់ពីការឡើងពីលីគលំដាប់ទី៥រឺ National League កាលពីដើមឆ្នាំនេះ។
ប្រភព:cambosports