Brentford បានក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ League ដែលឈ្នះនៅទឹកដី Chelsea ៣លើកជាប់គ្នា។ខណៈអតីតគ្រូបង្វឹកបណ្ដោះអាសន្ន Frank Lampard ធ្លាប់ដឹកនាំបរាជ័យចាញ់ក្នុងផ្ទះចំនួន៥លើក កាលពីរដូវកាលមុន តែលោកលោក Pochettinoធ្លាប់ដឹកនាំឈ្នះ១លើកប៉ុណ្ណោះនៅ EPL។
អ្នកចាត់ការទូទៅក្រុមតោខៀវក Chelsea លោក Mauricio Pochettino បានលើកឡើងពីអារម្មណ៏មិនសប្បាយចិត្ទនោះទេ ក្រោយពីបរាជ័យដឹកនាំក្រុមចាញ់ក្នុងផ្ទះខ្លួនឯនាទឹកដី Stamford Bridge ដោយលទ្ធផល ២ទល់និង០ កាលពីយប់ថ្ងៃសៅរ៏ទល់និងក្រុមភ្ញៀវ Brentford ដោយលទ្ធផល ២ទល់និង០។មានន័យថា Chelsea បានឈ្នះតែមួយប្រកួតប្រកួតគត់ក្នុងចំណោមការប្រកួត Premier League ក្នុងផ្ទះទាំង ១៣ លើកចុងក្រោយរបស់ពួកគេ គឺផ្តួល Lutoកាលពីខែសីហា។បច្ចុប្បន្នChelseaឈរនៅលេខរៀងទី១១ក្នុងតារាង ដោយឈ្នះ៣លើកពីការប្រកួត១០លើក។អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនប បានប្រាប់ TNT Sports ថា: ខ្ញុំមិនសប្បាយចិត្តទេ។ កីឡាករ និងក្លឹបក៏មិនមានដែរ។វាជាពេលវេលាដ៏យូរដែលយើងត្រូវមានភាពស៊ីសង្វាក់គ្នានៅទីនេះ។ យើងមានអារម្មណ៍ថាយើងត្រូវការផ្លាស់ប្តូរចំនុច អវិជ្ជមានមួយ ចំនួន បន្ថែមទៀត។
Brentford បំបែកកំនត់ត្រាជាក្រុមដំបូងគេនៅ EPL ក្រោយផ្តួល Chelsea ក្នុងផ្ទះយប់មិញ (មានវីដេអូ)
អត្ថបទទាក់ទង