មន្រ្តីយោធាប្រមាណជា១២០នាក់ និងប៉ូលីសមួយចំនួនធំកំពុងដុតដៃដុតជើងក្នុងប្រទេសកូឡុំប៊ីក្នុងការស្វែងរកឪពុករបស់កីឡាករ ខ្សែប្រយុទ្ ធហង្សក្រហម Liverpool គឺ Luis Diaz ខណៈអាជ្ញាធរនិងផ្តល់រង្វាន់ជាទឹកប្រាក់ប្រមាណ ៤០,០០០ ផោនសម្រាប់ព័ត៌មាន ដែលអាចឈាន ទៅ ជួយសង្គ្រោះឪពុករបស់គេដែលត្រូវបានសន្និដ្ឋានថាទទួលរងការចាប់ជំរិតនៅថ្ងៃសៅរ៏សប្តាហ៏មុន។ទោះយ៉ាងណាម្តាយរបស់Diaz គឺលោកស្រី Cilenis Marulanda ត្រូវបានរកឃើញនៅតំបន់ Barrancas កាលពីថ្ងៃសៅរ៍។
Diaz បានអវត្តមានពីក្រុម Liverpool ដែលបានយកឈ្នះលើក្រុម Nottingham Forest ក្នុងលទ្ធផល ៣ទល់និង០កាលពីថ្ងៃអាទិត្យ ខណៈ កងទ័ពជាច្រើនបានដាក់ពង្រាយនិងបិទផ្លូវ ព្រមទាំងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រ និងយន្តហោះដែលមានរ៉ាដា ក្នុងការ ស្វែងរកឪពុករបស់អតីតខ្សែប្រយុទ្ធ Porto រូបនេះនៅឡើយ។។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ម្តាយ និងឪពុករបស់ Diaz ត្រូវបានក្រុមប្រដាប់អាវុធចាប់ឡើងលើម៉ូតូនៅស្ថានីយ៍ប្រេងឥន្ធនៈមួយក្នុងទីក្រុង Barrancas ដែលជាទីក្រុងកំណើតរបស់ពួកគេ ដែលស្ថិតនៅក្នុងទីក្រុង La Guajira តំបន់ភាគខាងជើងរបស់ប្រទេស។
ប្រភព៖cambosports