នៅក្នុងបទសម្ភាសន៍ក្រោយការប្រកួត Manchester Derby កាលពីពេលថ្មីៗនេះ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បាននិយាយសារភាពថា រូបគាត់មិនអាចនាំយកទម្រង់លេងរបស់ Ajax ដែលគាត់ធ្លាប់ដឹកនាំទទួលបានលទ្ធផលល្អ មកដឹកនាំនៅ Man Utd បាននៅឡើយ ដោយសារតែកីឡាករខុសគ្នា កីឡាករលេងបាល់ខុសពីអ្វីដែលគាត់បានបង្វឹកនៅ Ajax ដូច្នេះទើបគាត់មិនអាចប្រើទម្រង់លេងឲ្យដូចគ្នា។ លោក Ten Hag វ័យ ៥៣ឆ្នាំ បាននិយាយបន្ថែមថា កីឡាករនៅក្រុម Ajax ពួកគេសម្រេចចិត្តពីរប្រៀបដែលខ្លួនឯងលេង ហើយស្ទីលលេងមើលទៅធម្មតា ប៉ុន្តែមានលក្ខណៈពិសេសគួរឲ្យកត់សម្គាល់ច្រើន៕
លោក Ten Hag ប្រាប់មូលហេតុ «មិនប្រើទម្រង់លេង» ដូចកាលដឹកនាំក្រុម Ajax
អត្ថបទទាក់ទង