Jude Victor William Bellingham កើតថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2003 គឺជាកីឡាករបាល់ទាត់ជម្រើសជាតិអង់គ្លេស។ សព្វថ្ងៃ រូបគេលេងជាខ្សែបម្រើសម្រាប់ក្លឹបនៅលីកកំពូលអេស្ប៉ាញ La Liga Real Madrid និងក្រុមជម្រើសជាតិអង់គ្លេស។


Bellingham បានចូលរួមជាមួយក្រុម Birmingham City ក្នុងនាមជាកីឡាករអាយុក្រោម 8 ឆ្នាំ ហើយបានក្លាយជាកីឡាករក្មេងជាងគេបំផុតមិនធ្លាប់មានរបស់ក្លឹប នៅពេលដែលគេ បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងខែសីហា ឆ្នាំ 2019 នៅអាយុ 16 ឆ្នាំ។

Bellingham បានចូលរួមជាមួយក្លឹប Borussia Dortmund ក្នុងខែកក្កដា ឆ្នាំ 2020 ហើយនៅក្នុងការប្រកួតដំបូង រូបគេបានក្លាយជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតមិនធ្លាប់មាន។ កីឡាកររូបនេះ បានចូលរួមជាមួយ Real Madrid ក្នុងខែកក្កដា ឆ្នាំ 2023 ហើយបានពាក់អាវលេខ 5 ដែលពីមុនត្រូវបានពាក់ដោយវីរបុរសរបស់ Real Madrid លោក Zinedine Zidane ។

Bellingham បានលេងតំណាងឱ្យប្រទេសអង់គ្លេសក្នុងកម្រិតអាយុក្រោម 15 ឆ្នាំ ក្រោមអាយុ 16 ឆ្នាំ ក្រោមអាយុ 17 ឆ្នាំ និងអាយុក្រោម 21 ឆ្នាំ។ រូបគេ បានបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្រុមឈុតធំ នៅក្នុងខែវិច្ឆិកា ឆ្នាំ2020 និងលេងតំណាងឱ្យប្រទេសនៅ UEFA Euro 2020 និង FIFA World Cup 2022 ។