Jadon Sancho ហាក់ដូចជាមិនមានអនាគតល្អនៅមិសាចក្រហម Manchester United ទៀតនោះទេ ទើបមានក្លឹបធំៗចំនួន ៣ នឹងអាចធ្វើអោយអាជីពរបស់ Sancho ងើបប្រសើរមកវិញ៖

៣). ក្លឹបអង់គ្លេស Brighton & Hove Albion ជាជម្រើសសម្រាប់ Sancho ក្នុងការចង់ស្នាក់នៅប្រទេសអង់គ្លេសបន្ត ខណៈក្លឹបនេះពោរពេញទៅដោយយុវជនដែលមានទេពកោសល្យល្អៗច្រើន ហើយក៏ជាកន្លែងដែលឲ្យគាត់អាចលេងបានពេញតង់ផងដែរ។

២). ក្លឹបយក្សអាល្លឺម៉ង់ Borussia Dortmund ជាទ្រនំចាស់ ហើយក៏ជាកន្លែងបណ្តុះបណ្តាលថ្នាលយុវជនយ៉ាងមានប្រសិទ្ធភាពបំផុត សូម្បីតែ Sancho ក៏វិវត្តន៍ខ្លួនចេញពីក្លឹបមួយនេះផងដែរ។ អ្នកគាំទ្រនៅ Dortmund ចង់ឲ្យគាត់វិលត្រលប់មកវិញ ជាជាងផ្ទេរទៅកាន់ក្លឹបដទៃ។

១). ក្លឹបយក្សនៅអ៊ីតាលី Roma អាច​ជា​ជម្រើស​ដ៏​សំខាន់​មួយទៀត ប្រសិនបើ Sancho ចង់សាកល្បងបទពិសោធន៍ថ្មីនៅឆ្ងាយពីប្រទេសអង់គ្លេស។