ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr បានបន្តកិច្ចសន្យាកុងត្រាថ្មីរយៈពេលវែងជាមួយក្រុមអធិរាជស Real Madrid ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៧។ កីឡាករប្រេស៊ីលវ័យ ២៣ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ៦៣គ្រាប់ក្នុង ២៣៥ប្រកួត និងឈ្នះពានរង្វាន់ចំនួន ៩ ជាមួយក្លឹប រួមទាំងពានរង្វាន់ UEFA Champions League ក្នុងឆ្នាំ ២០២២ ផងដែរ។ រំលឹកដែរថា Vinicius បានឈ្នះពានរង្វាន់ La Liga ២ដង, Spanish Super Cup ២ដង, Club World Cup ២ដង, Copa Del Rey និង European Super Cup ៕


ប្រភព៖ cambosports