វីរបុរសក្រុមបិសាចក្រហមMan.Utd លោក Gary Neville បានលើកឡើងថាខ្សែប្រយុទ្ធ Antony Martial មិនគួរណាបន្តអាជីព នៅជាមួយ ក្លឹបទៀតនោះទេ។ អតីតខ្សែ គារពារស្លាបស្តាំរបស់ក្រុមជម្រើសជាតិអង់គ្លេសបានប្រាប់ Sky Sport News យ៉ាងដូច្នេះថាៈ កីឡាករដែល មានតម្លៃខ្លួន ចន្លោះ៥០,៦០ ទៅ ៧០លានផោន អាចរក​គ្រាប់បាល់ បានត្រឹមតែ ៨៩គ្រាប់នៅរយៈពេលរហូតដល់ទៅ៩ឆ្នាំ គឺវាពិតជាយូរ ពេកណាស់។ដូច្នេះខ្ញុំគិតថាវាមិនអាចនិងទទួលយកបានទេសម្រាប់ខ្សែប្រយុទ្ធជួរមុខ ដែល ទទួលបានលទ្ធផលបែបនេះសម្រាប់ក្លឹបនោះ។

គួរបញ្ជាក់ថា Martial ស៊ុតបញ្ចូលទីបានតែមួយគ្រាប់គត់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន១៣ ដងក្នុងការបង្ហាញខ្លួន ១៣ លើកសម្រាប់ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យក្នុងអំឡុងពេលចាប់ផ្តើមរដូវកាលថ្មីដ៏ខកចិត្តនេះ។ទៅះយ៉ងណា អតីតយុវជណថ្នាល Monaco ស៊ុតបញ្ចូលទីបាន ៨៩ គ្រាប់ និង Assist ៥៤ដងក្នុងការ​បង្ហាញខ្លួន ៣១១លើកជាមួយសុពលភាពនៅទឹកដី Old traffrod រហូតដល់ខែមិថុនាឆ្នាំ២០២៣ ខណៈក្រុមញញួរធំត្រូវបាន​រាយការថាជាក្លឹបដែលចាប់អារម្មណ៏​ចុះ​ហត្ថលេខាកីឡាករអន្តរជាតិបារាំងរូបនេះមករួមក្រុមនេះ។
ប្រភព:cambosports
វីដេអូ: