ប្រភពពីគេហទំព័រ ESPN នៅប្រទេសអ៊ុយរូហ្គាយបានចុះផ្សាថាក្លឹប Inter Miamiបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំជាមួយខ្សែប្រយុទ្ធជើងចាស់ Luis Suárez ទោះបីរូបគេនៅមានកុងត្រា៦ខែទៀតជាមួយក្លឹបGremio នៅលីកកំពូលប្រេស៊ីលក្រោយចុះកុងត្រារយៈពេល២ឆ្នាំចាប់តាំងពីខែធ្នូឆ្នាំ ២០២២មកម្លេះ។ មានន័យថាប្រសិនខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ បញ្ចប់ការផ្ទេរជាផ្លូវការណ៏ទៅលីកកំពូលអាមេរិក MLS នោះរូបគេនិង មានឪកាសសាជាថ្មីដើម្បីលេងចាប់ដៃគូជាមួយមិត្តរួមក្រុម Barcelona ដល់ទៅ ៣រូបមានដូចជាខ្សែបម្រើកណ្តាល Sergio Busquet,ខ្សែការពារស្លាបឆ្វេង Jordi Alba និង កំពូលខ្សែប្រយុទ្ធស្លាបLionel Messi។
Suárez ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ជម្រើសជាតិរកបាន៦៨ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៧ប្រកួតបនិងរកបាន១០គ្រាប់អោយ Grêmio នៅរដូវកាលនេះជាមួយការ assists ១០ដងក្នុង ៣១ ប្រកួត។ ម្ចាស់ជើងឯកលីកកំពូលប្រេស៊ីលពីរសម័យកាលត្រូវបានកាត់ចោលក្នុងឆ្នាំ២០២១ បានត្រលប់មកវិញនៅឆ្នាំ២០២២ និងបច្ចុប្បន្នមានបីពិន្ទុតាមពីក្រោយក្រុមនាំមុខតារាង Palmeiras ខណៈនៅសល់ប្រាំពីរប្រកួតនិងបញ្ចប់រដូវកាល។
Suarez ធ្លាប់វះកាត់ជង្គង់ខាងឆ្វេងរបស់គាត់ក្នុងឆ្នាំ២០១៤កំលុងពេលលេងអោយ Liverpool និងបានវះកាត់ជង្គង់ខាងស្តាំ នៅឆ្នាំ ២០២០ ក្នុងនាមជាកីឡាករBarcelona និងធ្លាប់ ចំណាយពេល ៦រដូវកាលជាមួយ Messi នៅទឹកដី Camp Nou ចន្លោះឆ្នាំ ២០១៤ដល់ ២០២០និងបានឈ្នះពានរង្វាន់ Spanish La Liga ចំនួន ៤ ដង និង UEFA Champions League ឆ្នាំ ២០១៥។
ប្រភព:Cambosports
វីដេអូ Luis Suarez ជាមួយ Gremio